ត្រីខៀវ និង ក្រហម
(បទបន្ទោលកាក)
នេះនឹងស្រដី ថ្លាថ្លែងពីត្រីពីរហ្វូង
ឈ្លោះគ្នារំពង ពីព្រោះតែហ្វូងទីទៃ។
ម្ខាងជាត្រីខៀវ ស្រែកឡើងកញ្ជ្រៀវហាស្តី
ថាយើលោកត្រី មានពណ៌ដូចស្អីក្រហម។
ត្រីម្ខាងថាយើ ខ្លួនយើងទេតើម្តេចខ្វល់
ម្តេចនៅអំពល់ រសាប់រសល់ធ្វើអ្វី។
ត្រីខៀវក្រេវក្រោឌ ចាប់ផ្តើមតម្លើងសម្តី
ស្រែកថាអើវៃ ខ្លួនឯងចេះស្អីតូចទាប។
មើលយើងនេះណែ ចេះអបចេះអែក្សត្រី
ដោយចិត្តភក្តី ដោយសារសម្តីទើបមាន។
មិនដូចឯងទេ ចេះតែសរសេរនិងរៀន
ចេះតែបង្រៀន កុំមកបៀតបៀននិងយើង។
នេះហើយរឿងក្តី សូមលោកប្រុសស្រីជួយគិត
ជួយកែរពិនិត្យ បញ្ចេញគំនិតផ្ទាល់ខ្លួន។