បេះដូង ឬ ខួរក្បាល?​ (Heart or Brain?)

ជាទូទៅ មនុស្សយើងតែងតែត្រូវជ្រើសរើសយកផ្លូវជីវិតដើម្បីដើរដោយខ្លួនឯង មិនថាវាជាផ្លូវមួយដ៏លំបាក ពោពេញទៅដោយឧបសគ្គប៉ុណ្ណាក៏ដោយ ។ ក៏ប៉ុន្តែពេលដែលយើងជ្រើសរើសនូវផ្លូវនោះ តើអ្នកភាគច្រើនគិតពី មនោសញ្ចេតនា សេរីភាព ការស្រលាញ់ និង សុបិន្តខ្លួន ឬ អ្នកជ្រើសរើសនៅអ្វីដែលសង្គមជុំវិញខ្លួនចង់ឲ្យអ្នកដើរ? ពេលនោះ តើអ្នកនិងគិតយ៉ាងណា? 

បេះដូង​ ឬ ខួរក្បាល?

ដោយស្មេរ រស់ អេនចលលី

អរុណរះឡើងហើយ មនុស្សម្នាទាំងអស់ភ្ញាក់ពីដំណេក និង រស់នៅតាម សមាជីវោរៀងៗខ្លួន។ ពួកយើងរស់នៅរកសុីចិញ្ចឹមជីវិតដោយមិនសូវយកចិត្តទុកដាក់អំពីសុខភាពនិងខ្លួនប្រាណរបស់យើង

ខ្លាំងនោះទេពីព្រោះការសិក្សារ ការងារ និង​​ ការរកសុីផ្សេងៗដែលធ្វើឲ្យជីវិតរបស់យើង រវល់និងការងារ និង កាតព្វកិច្ចផ្សេងៗដែលត្រូវបំពេញ ។ ជារៀងរាល់ថ្ងៃ យើងមិនសូវយកចិត្តទុកដាក់និង សមទ្ធភាព ដ៏អស្ច្ារ្យដែលខួរក្បាលយើងអាចធ្វើនោះទេយើងប៊ិះនិងភ្លេចទៅហើយថាគ្រប់សកម្មភាព ដែលយើងធ្វើ ទាំងអស់សុទ្ធតែត្រូវបានបញ្ជាពីលោកប្រុសខួរក្បាលដ៏អស្ចារ្យរបស់យើង។ ចំណែកឯ អារម្មណ៏ មនោសញ្ចេតនា និង ការស្រលាញ់ ស្អប់ ការមើលថែគ្នាទៅវិញទៅមក នៅក្នុងជីវិតយើងវិញ គឺ សុទ្ធតែគេជឿថា ត្រូវបានបញ្ជាមកពីសំណាក់ កញ្ញាបេះដូងកំហូច ។ ពេលខ្លះ នាងបញ្ជាអារម្មណ៏យើង ឲ្យឈ្លក់វង្វេង ឲ្យកើតទុក្ខ សប្បាយ រំភើប តាមតែចិត្តគាត់ ។ ដូច្នោះហើយ ឥឡូវនេះ ពួកយើងនឹងចូលទៅក្នុងជីវិតប្រចាំថ្ងៃរបស់ លោក​ប្រុសខួរក្បាល និង កញ្ញាបេះដូង។

កញ្ញាបេះដូង (ខ្ញុំជាមនុស្សឧស្សាហ៏ជាងគេក្នុងមួយខ្លួនប្រាណនេះ មានតែខ្ញុំទេដែលធ្វើការ ២៤ម៉ោង លើ ២៤ម៉ោង ជារៀងរាល់ថ្ងៃ ខែ ឆ្នាំ ដើម្បីធ្វើឲ្យលំហូរឈាមក្នុងរាងកាយដំណើរការ ។ ខ្ញុំពិតជាមានមោទនភាពនិងខ្លួនឯងណាស់ ពីព្រោះខ្ញុំ ជាមនុស្សសំខាន់ ជាងគេក្នុងក្រុមហ៊ុននៃខ្លួន មនុស្សនេះ។ ខ្ញុំធ្វើការហត់ តែមិនដែលត្អូញត្អែទេ ។ អ្នកគិតមើលទៅ ពេលគេផ្សេងគេង សម្រាក នៅពេលយប់ ក្រោយពីថ្ងៃដ៏ហត់នឿយមួយ ខ្ញុំនៅតែត្រូវខំប្រឹងធ្វើការ តែខ្ញុំនៅតែស្រលាញ់ការងារខ្ញុំ ពីព្រោះក្រៅពីការលោតចុះឡើងៗដើម្បីឲ្យមានចង្វាក់បេះដូងនោះ ខ្ញុំក៏មានតួនាទីសំខាន់ដែរ គឺការបង្កើតអារម្មណ៏ មនោសញ្ចេតនាផ្សេងៗ។ ដូចជាពេលដែល នរណាម្នាក់រៀបនិងសម្រេចចិត្តអ្វី

មួយ ខ្ញុំតែងតែលើកហេតុផល មនោសញ្ចេតនាផ្សេងៗ មកឲ្យគេស្តាប់ពិចារណា។ ពេលខ្លះគេក៏ធ្វើតាមខ្ញុំ តែពេលខ្លះគេក៏ថា រឿងមនោសញ្ចេតនាពីបេះដូង ទុកមួយឡែកសិន សំខាន់

ទៅស្តាប់អនុសាសន៏របស់ លោកប្រុសខួរក្បាលវិញទៅ វាមានប្រយោជន៏ជាង។ ខ្ញុំក៏បានត្រឹមខូចចិត្ត

អង្គុយយំម្នាក់ឯងទៅ ។ ដូច្នោះហើយបានជា លោកប្រុសខួរក្បាល និង ខ្ញុំ ភាគច្រើន មិនដែលត្រូវគ្នាទាល់តែសោះ អាចថាជាសត្រូវ ក៏ថាបានដែរ។ ខ្ញុំស្អប់ណាស់ ម្នាក់ខួរក្បាល

កំហូច និង កំពូលល្បិចមួយនេះ!

លោកប្រុសខួរក្បាល: ​យី! ម្តិចមកថាឲ្យខ្ញុំដូច្នេះ! ខ្ញុំជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវខ្ពស់ ចេះគិតវែងឆ្ងាយ ល្អិតល្អន់ ច្បាស់លាស់ មិនគិតតែពីរឿងមនោសញ្ចេតនាស្អីគេនោះទេ។ បើសិនជា

អ្នកគ្រប់គ្នាជឿខ្ញុំនោះ ខ្ញុំជឿថា អ្នកនិងប្រាកដជាជ្រេីសរើសជម្រើសដែលត្រឹមត្រូវបំផុតហើយ ពីព្រោះ

ខ្ញុំជាមនុស្សត្រឹមត្រូវ មានហេតុផលជាក់ស្តែង​ មិនគិតពីអារម្មណ៏រញ៉េរញ៉ៃដូចកញ្ញាបេះដូងនោះឡើយ។

ខ្ញុំក៏ធ្វើការជាច្រើនម៉ោងដែរ ដល់ថ្នាក់ក្តៅខ្លួនចេញផ្សែងទៅហើយ ក៏គេនៅតែប្រើឲ្យធ្វើការ ទទួលទិន្នន័យ ជារៀងរាល់នាទី។

កញ្ញាបេះដូង ចុះលោកបងលោកប្រុសខួរក្បាលដែលមានគិតពី សេចក្តីស្រមៃពីកុមារភាព

គិតពីទំនាក់ទំនង មិត្តភាពជាមួយមិត្តភ័ក្តិ និង អត្ថន័យនៃគ្រួសារដែរឬទេ? ហេតុអ្វី គ្រាន់តែលឺគេនិយាយ

ថា ការងារមានប្រាក់ខែច្រើន តែត្រូវចាកចោល មិត្តភ័ក្តិនិង គ្រួសារ ក៏ខំប្រឹងទៅដែរ មិនគិតពីបេះដូងខ្លួនឯង​ដែល ធ្លាប់មានក្តីស្រមៃធ្វើការងារដែលខ្លួនស្រលាញ់ ពេញចិត្ត តែបែជា ឈ្លក់

វង្វេងនិងទឹកលុយ បុណ្យសក្តិនោះទៅវិញ?

លោកប្រុសខួរក្បាល ចុះកញ្ញាមានបានគិតវិញទេថា បើសិនជាគ្មានទឹកលុយ បុណ្យសក្តិ និង មុខតំណែង ទេនោះ តើជីវិតមនុស្សទៅជាយ៉ាងណា? វាមាន សេចក្តីសុខ​ និង​ សុភមង្គលដែរឬទេ? ជាពិសេស មានម្ហូបញុាំឆ្ងាញ់ៗ គេហដ្ឋានរស់នៅល្អ ដែរឬទេ? នាងដូចជាភ្លេចរឿងនេះអស់ទៅហើយទេហេ? ដូច្នេះហើយ ខ្ញុំសូមលើកទឹកចិត្តឲ្យមនុស្សគ្រប់រូប

ជ្រើសរើសយកខ្ញុំ។

កញ្ញាបេះដូង ទេ!​ ទេ! ជ្រើសយកខ្ញុំវិញ! ខ្ញុំជាមនុស្សដែលយល់សុខទុក្ខអ្នកដរទៃ មិនចេះកេងប្រវ័ញ្ចជនណាឡើយ។

លោកប្រុសខួរក្បាល កុំជឿគាត់!​ ជ្រើសរើសយកខ្ញុំវិញ! ដឹងតែចំណេញច្រើនតែម្តង ហើយមានលុយ ល្បីល្បាញ មានមុខមាត់ទៀត!

កញ្ញាបេះដូង តែដោយគ្មានសេរីភាព ភាពសប្បាយរីករាយ ស្រស់បំព្រង នោះឡើយ ជាពិសេស គ្មាន មនោសញ្ចេតនា និង មិត្តភ័ក្តិ ឬ គ្រួសារទៀត។

មនុស្ស ហឺយ! ខ្ញុំឈីក្បាល និង​ ហត់នឹងស្តាប់អ្នកទាំងពីទៀតណាស់! បេះដូងក៏មានន័យ ខួរក្បាលក៏មានហេតុផល។ មិនដឹងជាជឿអ្នកណាឲ្យប្រាកដទេ។ បើសិនអ្នកជាខ្ញុំ អ្នកនិងរើសយកមួយណា? មនោសញ្ចេតនា សេចក្តីស្រលាញ់ មិត្តភាព សេរីភាព ឬក៏ ទឹកលុយ បុណ្យសក្តិ មុខតំណែងខ្ពស់ និង ភាពល្បីល្បាញ? បើសិនជាអ្នករើសមួយ តើជីវិតអ្នកនិងទៅជាយ៉ាង

ណា? មានសេចក្តីសុខ ឬ ពោពេញទៅដោយភាពស្តាយក្រោយ? ពេលនេះ ឱកាសនៅនឹងមុខអ្នកហើយ

តើអ្នកនឹងចាប់យកវាឬក៏ ព្រលែងវាចោលដោយសាភាពភ័យខ្លាច និឹងរស់នៅក្នុងទីងងឹត និងតាម យដ្ឋាកម្ម? បើខ្ញុំវិញ ខ្ញុំនិង ជ្រើសរើសយក បេះដូង តែ ខ្ញុំក៏មិនភ្លេចយកខួរក្បាលដាក់ចូលក្នុងហោប៉ៅ

ដែរ ក្រែងលដើរវង្វេងផ្លូវ​។ 🙂

ការសិក្សារទាក់ទងអំពីដើមកំណើតភាសាខ្មែរ និង កវី ឬបណ្ឌិតកម្ពុជា

កុលបុត្រ កុលធីតាខ្មែរគ្រប់រូបពិតជាមានសំណាង ពីព្រោះយើងមានប្រទេសមួយដែលពោពេញទៅដោយ កិត្តិនាមល្បីល្បាញ ទាក់ទងពីវប្បធម៍ អរិយធម៍ ប្រាង្គសិលា ប្រាសាទបុរាណពេញពេញប្រទេស ។ សូម្បីតែ

នាមប្រទេសយើង​ កម្ពុជាមានន័យជ្រាលជ្រៅអនេក ។ បើយោងទៅតាមវចនានុក្រមរបស់សម្តេចសង្ឈរាជ

ជួន ណាត ពាក្យកម្ពុជា គីមានដើមកំណើតពី ពីរពាក្យ គឺ កម្ពុ និង ពាក្យ ជា ។​ ពាក្យកម្ពុ មានន័យថា មាស និង ពាក្យ ជ ឬ ជា​ មានន័យថា កំណើត ឬ​ កើត ។ ដូច្នេះ​ បានសេចក្តីថា ពាក្យថា កម្ពុជា មានន័យថា ទីដែលសម្បូរ

ទៅដោយវត្ថុមានតម្លៃដូចជារ៉ែមាស ជាដើម ។ នេះក៏អាចពន្យល់ទាក់ទងពីពាក្យដែលយើងតែងតែហៅប្រទេស

យើងថាជាដែនដី សុវណ្ណភូមិ គឺមកពីពាក្យទាំងពីរនេះបូកចូលគ្នានេះហើយ ។

យើងក៏អាចហៅប្រទេសយើងតាមនាមទាំងអស់នេះបានដែរ (កម្ពុជរដ្ឋ កម្ពុជប្រទេស ខេមរប្រទេស ឬ ខេមររដ្ឋ)។

បើនិយាយពីដើមកំណើតនៃភាសាខ្មែរវិញ អាយុកាលនៃអក្សរសាស្ត្រខ្មែរមានអាយុរាប់ពាន់ឆ្នាំមកហើយ ។ បណ្ឌិត និង កវីកម្ពុជាដ៏ល្បីល្បាញមានវត្តមាននៅលើដែនដីសុវណ្ណភូមិនេះជាយូរណាស់មកហើយ ។ កាលនៅសម័យអង្គរ បណ្ឌិត និងកវីកម្ពុជាមានដូចជា បណ្ឌិត សិវ សោម (រឿង មហាភារតៈ សិលាចារឹក – ប្រាសាទកណ្តោល)បណ្ឌិត យតិអមរ ភាវៈ(សិលាចារឹក – ភ្នំបាយ័ង្ក) ។ល។​ តមកដល់ជំនាន់ក្រោយៗ មានបណ្ឌិត និង កវីជាច្រើនទៀតដូចជា  ព្រះអង្គដួង (ចម្ប៉ាថោង រឿងកាកី ច្បាប់ស្រី មហាវេស្សន្តរ(ពាក្យកំរងកែវ) ភិក្ខុសោម (រឿង ទុំទាវ រឿង ផ្ការាំទឹករាំ) ភិរម្យង៉ុយ (ច្បាប់ល្បើកថ្មី កេរកាលថ្មី សេចក្តីរំលឹកដាស់តឿន ពាក្យកាព្យប្រដៅទូន្មាន ជនប្រុសស្រី) រួមទាំងវត្តមានកវី និង
បណ្ឌិតខ្មែរជាច្រើនទៀត ។

ដោយហេតុប្រទេសកម្ពុជាគឺជាប្រទេសដែលមានភាពរុងរឿងល្បីល្បាញខាងផ្នែកវប្បធម៏ អរិយធម៏ និងអក្សរសាស្រ្តដូច្នេះហើយ ប្រជាជនខ្មែរគ្រប់រូបគួរតែមានដួងចិត្តក្នុងការថែរក្សា គាំពា វីស័យទាំងអស់នេះឲ្យបានជារឿងរហូតទៅ ។

 

ការសិក្សាស្រាវជ្រាវអំពីវេយ្យាករណ៏ខ្មែរ (គុណកិរិយា)

នូវក្នុងវគ្គសិក្សាទី៤នេះ ពួកយើងបានសិក្សាស្រាវជ្រាវទាក់ទងអំពីវេយ្យាករណ៏ខ្មែរ ដែលមានដូចជា គុណកិរិយា កិរិយាស័ព្ទ គុណនាម ឧទានស័ព្ទ ល្បះកម្ម​និងល្បះកត្តុ ធ្នាក់ នាម​ ល្បះទោល និង ល្បះផ្សំ សន្ធាន (ឈ្នាប់) សព្វនាម និង ឧទានស័ព្ទ។

នៅក្នុងថ្នាក់ពួកយើងបានបែងចែកជាក្រុមៗ ហើយធ្វើការសិក្សារស្រាវជ្រាវទៅលើប្រធានបទមួយៗ។

ក្រោយពីពួកយើងបានសិក្សារស្រាវជ្រាវរួចមកហើយ ពួកយើងក៍កត្រូវរៀបចំការធ្វើបទបង្ហាញមួយដើម្បី

ធ្វើការចែករំលែកមេរៀនដែលយើងបានរៀនទៅកាន់មិត្តរួមថ្នាក់ និង លោកគ្រូ ផងដែរ។ ធ្វើបែបនេះ យើងអាចសិក្សានិងពិភាក្សារទៅលើប្រធានបទមួយៗឲ្យបានកាន់តែជ្រៅបន្ថែមទៀត ហើយថែមទាំងអាចចែករំលែកអ្វីដែលយើងបានរៀនទៅកាន់មិត្តរួមថ្នាក់ទៀតផង។

ក្រុមរបស់ខ្ញុំបានសិក្សាស្រាវជ្រាវអំពី គុណកិរិយា និង ប្រភេទផ្សេងៗរបស់វា។ នេះគឺជាមេរៀនដែលខ្ញុំបានស្រាវជ្រាវ

គុណកិរិយា

គុណកិរិយា គឺជាពាក្យទាំងឡាយណា ដែលត្រូវបានប្រើប្រាស់ដើម្បីពណ៌នា​ ឫបញ្ជាក់លក្ខណៈ ឲ្យអំពើរបស់កិរិយាស័ព្ទ​ ឫកំរិតរបស់គុណនាម ឫគុណកិរិយាខ្លួនឯងដែរ ។ គុណកិរិយាមានច្រើនប្រភេទខុសៗគ្នាដោយសំដៅទៅលើវត្ថុបំណងប្រើប្រាស់របស់វា ។​

គុណកិរិយាបំនែប​   (បង្ហាញពីបែបបទរបស់កិរិយា) Adverb of Manners

ឧទាហរណ៏

ដើរលឿន ធ្វើការយឺត រត់រហ័ស ញញឹមស្រស់ ធ្វើម្ហូបឆ្ងាញ់ គូរស្អាត យំរឿយ

កុំព្យូទ័ររបស់មិត្តភក្តិខ្ញុំដើរ យឺត

គុណកិរិយាកាល      (បង្ហាញពីពេលវេលានៃអំពើរបស់កិរិយា) Adverb of Frequencies

ឧទាហរណ៏

ស្អែក លោកឆាមនិងមកដល់ក្រុមហ៊ុនអារ៉ូម៉ា។

ម្សិលមិញ ខ្ញុំនាំប្អូនស្រីដើរលេង។  

គុណកិរិយាសំណួរ ​   (បង្ហាញពីសំណួរទាំងឡាយ) Adverb of Questions

គុណកិរិយាសំណួរ ​   ត្រូវបានប្រើដើម្បីសួរបញ្ជាក់អំពី

គោលបំណង

ទីកន្លែង (នៅឯណា ទីណា)

កាល (ពេលណា ម៉ោងប៉ុន្មាន ឆ្នាំណា)

បែបបទ​ (ដូចម្តេច យ៉ាងម៉េច)

នៃ កិរិយា

ឧទាហរណ៏

ស្អែក យើងរៀននៅកន្លែងណា?​

អ្នកស្រី ការស្នើសុំរបស់អ្នកស្រី យ៉ាងមេ៉ចហើយ?

គុណកិរិយាបរិមាណ (បង្ហាញពីចំនួន ឫ ជំរៅរបស់កិរយា ឬ គុណនាម) Adverb of Quantity

ឧទាហរណ៏

ម្តាយគ្រប់រូប ស្រលាញ់បុត្រភ្ងាណាស់

ម្ហូបនេះផ្អែមហួស

សិស្សានុសិស្សនៅសាលាកម្ពុជារពូកែរៗណាស់

គុណកិរិយាកន្លែង     (បង្ហាញពីកន្លែង) Adverb of Places

គឺជាគុណកិរិយាប្រាប់ទីកន្លែងនៃអំពើរបស់កិរិយា ។ គុណកិរិយាកន្លែងទាំងនោះមានដូចជា៖ ខាងលើ ខាងក្រោម ខាងក្នុង ខាងក្រៅ ឆ្ងាយ ជិត ទីនេះ ក្បែទីនោះ …។

ឧទាហរណ៍

លីដាចេញទៅខាងក្រៅហើយ។

កណ្តុររត់ទៅក្បែរទីនោះហើយ

ដំរីរត់ទៅក្នុងព្រៃបាត់ហើយ

អរគុណ!

(ឯកសារយោង http://sokna70khmer.weebly.com/601860756030601660716042607160416070.html)

ត្រីខៀវ និង ក្រហម (The Blue and Red Fish| Khmer Poem Writing)

ត្រីខៀវ និង ក្រហម

(បទបន្ទោលកាក)​

 

នេះនឹងស្រដី          ថ្លាថ្លែងពីត្រីពីរហ្វូង

ឈ្លោះគ្នារំពង         ពីព្រោះតែហ្វូងទីទៃ។

ម្ខាងជាត្រីខៀវ      ស្រែកឡើងកញ្ជ្រៀវហាស្តី

ថាយើលោកត្រី      មានពណ៌ដូចស្អីក្រហម។

ត្រីម្ខាងថាយើ       ខ្លួនយើងទេតើម្តេចខ្វល់

ម្តេចនៅអំពល់      រសាប់រសល់ធ្វើអ្វី។

ត្រីខៀវក្រេវក្រោឌ   ចាប់ផ្តើមតម្លើងសម្តី

ស្រែកថាអើវៃ           ខ្លួនឯងចេះស្អីតូចទាប។

មើលយើងនេះណែ   ចេះអបចេះអែក្សត្រី

ដោយចិត្តភក្តី           ដោយសារសម្តីទើបមាន។

មិនដូចឯងទេ            ចេះតែសរសេរនិងរៀន

ចេះតែបង្រៀន           កុំមកបៀតបៀននិងយើង។

នេះហើយរឿងក្តី        សូមលោកប្រុសស្រីជួយគិត

ជួយកែរពិនិត្យ            បញ្ចេញគំនិតផ្ទាល់ខ្លួន។

 

Kolab Pailin (The Rose of Pailin)

Image result for kolab pailin

(Photo from http://www.elibraryofcambodia.org/)

Kolab Pailen (The Rose of Pailin) is one of the most famous literary pieces in Cambodia from generations to generations. There are many reasons why this novel is loved by many people in many generations. One of the main reasons is that this novel reflects the society and mindsets in Cambodia.

There are four main characters, Khun Neary (Lady Khun), Chao Chet, Balat (Provincial Officer) and Lhoung Ratanak Sombat (Lady Khun Father). Khun Neary is beautiful and bossy but, she is also considerate and kind. She is the daughter of a rich man in the village whose name is Lhoung Ratanak Sombat. Her father is the master of the gemstone digger group. One day she met a new worker who is Chao Chet, who is hard-working and really helpful to her whole family. One day, when her whole family and she went into the forest, their car broke and had to sleep inside the forest for the whole night. That night, there were thieves who attacked the family. Chao Chet, the new worker, went and shot back and forth with the thieves with full bravery that he nearly died at that moment. At the near-death moment, he confessed his true feeling for Khun Neary, saying that he has longed for her since he met her for the first time and Khun Neary also confessed back to him. However, Balat who is the provincial officer also liked Khun Neary and he was strongly opposed to this engagement. However, the two main characters fought with any obstacles they face until they could marry each other in the end.

This novel reflects on many problems and development of Cambodian Society. It is one of the treasures of literature in Cambodia

Khmer Poem (Khmer Literature Competition)

Khmer literacy contains a diversity of genre that evolves through many historical periods. In our Khmer class, we have been writing different types of poems, educational and creative stories, etc. We are working toward publishing a Khmer poem book that contains all of our junior cohort works.


Because of my love for writing poems and literature, I attended a delightful competition during the Khmer Literature Festival, 2018. There, I went up and read my poem ( Sot Komnap) in front of three judges including Mrs. So Phina (One of the organizers of the event as well as an author), Ms. Romdoul Lichtek (A model in Cambodia) and another Author in Cambodia. As a result, another Liger student named Vutha and me shared the first place together in the competition. Here is the Khmer Poem I wrote and shared during the competition. It is about the Kingdom of Cambodia and Battambang:

អាណាចក្រសុវណ្ណភូមិកម្ពុជា ដោយ ចលលី


ឪ!​ ប្រទេសខ្មែរជាតិមាតុភូមិ                      ​ ដែនដីភិរម្យល្អគ្មានពីរ
បុព្វបុរសប្តូរជីវី                                                 អ្នកប្រាជ្ញសំភីមិនធម្មតា។
សុវណ្ណភូមិខ្មែរមានតម្លៃ                               ​​ ពូជមារយាទថ្លៃតាមតម្រា
អរិយធម៌វប្បធម៌ដ៏អស្ចារ្យ                             កេរឹ៏្តពីដូនតាដំណែលមក។
ប្រាសាទនៅពាសពេញទឹកដី                         រូបចម្លាក់ក្តីទាញភ្ញៀវមក
ទេសចរណ៏បរទេសតែងនឹកភ្នក                  សរសើរជម្រកធម្មជាតិខ្មែរ។
ស្ពានថ្មស្ថាបនានាមាត់ស្ទឹង                           គង្គារសន្ធិឹងហូរឥតល្ហែរ
លោកតាគ្រញូងសូមជួយថែ                          ដងស្ទឹងសង្កែរបាត់ដំបង។
យើងជាកូនខ្មែរត្រូវរក្សា ​                                វប្បធម៏ដូនតាជាចម្បង
​សម្បត្តិធម្មជាតិទាំងនោះផង                      ជាការតបស្នងដូនតាយើង៕​