បេះដូង ឬ ខួរក្បាល?​ (Heart or Brain?)

ជាទូទៅ មនុស្សយើងតែងតែត្រូវជ្រើសរើសយកផ្លូវជីវិតដើម្បីដើរដោយខ្លួនឯង មិនថាវាជាផ្លូវមួយដ៏លំបាក ពោពេញទៅដោយឧបសគ្គប៉ុណ្ណាក៏ដោយ ។ ក៏ប៉ុន្តែពេលដែលយើងជ្រើសរើសនូវផ្លូវនោះ តើអ្នកភាគច្រើនគិតពី មនោសញ្ចេតនា សេរីភាព ការស្រលាញ់ និង សុបិន្តខ្លួន ឬ អ្នកជ្រើសរើសនៅអ្វីដែលសង្គមជុំវិញខ្លួនចង់ឲ្យអ្នកដើរ? ពេលនោះ តើអ្នកនិងគិតយ៉ាងណា? 

បេះដូង​ ឬ ខួរក្បាល?

ដោយស្មេរ រស់ អេនចលលី

អរុណរះឡើងហើយ មនុស្សម្នាទាំងអស់ភ្ញាក់ពីដំណេក និង រស់នៅតាម សមាជីវោរៀងៗខ្លួន។ ពួកយើងរស់នៅរកសុីចិញ្ចឹមជីវិតដោយមិនសូវយកចិត្តទុកដាក់អំពីសុខភាពនិងខ្លួនប្រាណរបស់យើង

ខ្លាំងនោះទេពីព្រោះការសិក្សារ ការងារ និង​​ ការរកសុីផ្សេងៗដែលធ្វើឲ្យជីវិតរបស់យើង រវល់និងការងារ និង កាតព្វកិច្ចផ្សេងៗដែលត្រូវបំពេញ ។ ជារៀងរាល់ថ្ងៃ យើងមិនសូវយកចិត្តទុកដាក់និង សមទ្ធភាព ដ៏អស្ច្ារ្យដែលខួរក្បាលយើងអាចធ្វើនោះទេយើងប៊ិះនិងភ្លេចទៅហើយថាគ្រប់សកម្មភាព ដែលយើងធ្វើ ទាំងអស់សុទ្ធតែត្រូវបានបញ្ជាពីលោកប្រុសខួរក្បាលដ៏អស្ចារ្យរបស់យើង។ ចំណែកឯ អារម្មណ៏ មនោសញ្ចេតនា និង ការស្រលាញ់ ស្អប់ ការមើលថែគ្នាទៅវិញទៅមក នៅក្នុងជីវិតយើងវិញ គឺ សុទ្ធតែគេជឿថា ត្រូវបានបញ្ជាមកពីសំណាក់ កញ្ញាបេះដូងកំហូច ។ ពេលខ្លះ នាងបញ្ជាអារម្មណ៏យើង ឲ្យឈ្លក់វង្វេង ឲ្យកើតទុក្ខ សប្បាយ រំភើប តាមតែចិត្តគាត់ ។ ដូច្នោះហើយ ឥឡូវនេះ ពួកយើងនឹងចូលទៅក្នុងជីវិតប្រចាំថ្ងៃរបស់ លោក​ប្រុសខួរក្បាល និង កញ្ញាបេះដូង។

កញ្ញាបេះដូង (ខ្ញុំជាមនុស្សឧស្សាហ៏ជាងគេក្នុងមួយខ្លួនប្រាណនេះ មានតែខ្ញុំទេដែលធ្វើការ ២៤ម៉ោង លើ ២៤ម៉ោង ជារៀងរាល់ថ្ងៃ ខែ ឆ្នាំ ដើម្បីធ្វើឲ្យលំហូរឈាមក្នុងរាងកាយដំណើរការ ។ ខ្ញុំពិតជាមានមោទនភាពនិងខ្លួនឯងណាស់ ពីព្រោះខ្ញុំ ជាមនុស្សសំខាន់ ជាងគេក្នុងក្រុមហ៊ុននៃខ្លួន មនុស្សនេះ។ ខ្ញុំធ្វើការហត់ តែមិនដែលត្អូញត្អែទេ ។ អ្នកគិតមើលទៅ ពេលគេផ្សេងគេង សម្រាក នៅពេលយប់ ក្រោយពីថ្ងៃដ៏ហត់នឿយមួយ ខ្ញុំនៅតែត្រូវខំប្រឹងធ្វើការ តែខ្ញុំនៅតែស្រលាញ់ការងារខ្ញុំ ពីព្រោះក្រៅពីការលោតចុះឡើងៗដើម្បីឲ្យមានចង្វាក់បេះដូងនោះ ខ្ញុំក៏មានតួនាទីសំខាន់ដែរ គឺការបង្កើតអារម្មណ៏ មនោសញ្ចេតនាផ្សេងៗ។ ដូចជាពេលដែល នរណាម្នាក់រៀបនិងសម្រេចចិត្តអ្វី

មួយ ខ្ញុំតែងតែលើកហេតុផល មនោសញ្ចេតនាផ្សេងៗ មកឲ្យគេស្តាប់ពិចារណា។ ពេលខ្លះគេក៏ធ្វើតាមខ្ញុំ តែពេលខ្លះគេក៏ថា រឿងមនោសញ្ចេតនាពីបេះដូង ទុកមួយឡែកសិន សំខាន់

ទៅស្តាប់អនុសាសន៏របស់ លោកប្រុសខួរក្បាលវិញទៅ វាមានប្រយោជន៏ជាង។ ខ្ញុំក៏បានត្រឹមខូចចិត្ត

អង្គុយយំម្នាក់ឯងទៅ ។ ដូច្នោះហើយបានជា លោកប្រុសខួរក្បាល និង ខ្ញុំ ភាគច្រើន មិនដែលត្រូវគ្នាទាល់តែសោះ អាចថាជាសត្រូវ ក៏ថាបានដែរ។ ខ្ញុំស្អប់ណាស់ ម្នាក់ខួរក្បាល

កំហូច និង កំពូលល្បិចមួយនេះ!

លោកប្រុសខួរក្បាល: ​យី! ម្តិចមកថាឲ្យខ្ញុំដូច្នេះ! ខ្ញុំជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវខ្ពស់ ចេះគិតវែងឆ្ងាយ ល្អិតល្អន់ ច្បាស់លាស់ មិនគិតតែពីរឿងមនោសញ្ចេតនាស្អីគេនោះទេ។ បើសិនជា

អ្នកគ្រប់គ្នាជឿខ្ញុំនោះ ខ្ញុំជឿថា អ្នកនិងប្រាកដជាជ្រេីសរើសជម្រើសដែលត្រឹមត្រូវបំផុតហើយ ពីព្រោះ

ខ្ញុំជាមនុស្សត្រឹមត្រូវ មានហេតុផលជាក់ស្តែង​ មិនគិតពីអារម្មណ៏រញ៉េរញ៉ៃដូចកញ្ញាបេះដូងនោះឡើយ។

ខ្ញុំក៏ធ្វើការជាច្រើនម៉ោងដែរ ដល់ថ្នាក់ក្តៅខ្លួនចេញផ្សែងទៅហើយ ក៏គេនៅតែប្រើឲ្យធ្វើការ ទទួលទិន្នន័យ ជារៀងរាល់នាទី។

កញ្ញាបេះដូង ចុះលោកបងលោកប្រុសខួរក្បាលដែលមានគិតពី សេចក្តីស្រមៃពីកុមារភាព

គិតពីទំនាក់ទំនង មិត្តភាពជាមួយមិត្តភ័ក្តិ និង អត្ថន័យនៃគ្រួសារដែរឬទេ? ហេតុអ្វី គ្រាន់តែលឺគេនិយាយ

ថា ការងារមានប្រាក់ខែច្រើន តែត្រូវចាកចោល មិត្តភ័ក្តិនិង គ្រួសារ ក៏ខំប្រឹងទៅដែរ មិនគិតពីបេះដូងខ្លួនឯង​ដែល ធ្លាប់មានក្តីស្រមៃធ្វើការងារដែលខ្លួនស្រលាញ់ ពេញចិត្ត តែបែជា ឈ្លក់

វង្វេងនិងទឹកលុយ បុណ្យសក្តិនោះទៅវិញ?

លោកប្រុសខួរក្បាល ចុះកញ្ញាមានបានគិតវិញទេថា បើសិនជាគ្មានទឹកលុយ បុណ្យសក្តិ និង មុខតំណែង ទេនោះ តើជីវិតមនុស្សទៅជាយ៉ាងណា? វាមាន សេចក្តីសុខ​ និង​ សុភមង្គលដែរឬទេ? ជាពិសេស មានម្ហូបញុាំឆ្ងាញ់ៗ គេហដ្ឋានរស់នៅល្អ ដែរឬទេ? នាងដូចជាភ្លេចរឿងនេះអស់ទៅហើយទេហេ? ដូច្នេះហើយ ខ្ញុំសូមលើកទឹកចិត្តឲ្យមនុស្សគ្រប់រូប

ជ្រើសរើសយកខ្ញុំ។

កញ្ញាបេះដូង ទេ!​ ទេ! ជ្រើសយកខ្ញុំវិញ! ខ្ញុំជាមនុស្សដែលយល់សុខទុក្ខអ្នកដរទៃ មិនចេះកេងប្រវ័ញ្ចជនណាឡើយ។

លោកប្រុសខួរក្បាល កុំជឿគាត់!​ ជ្រើសរើសយកខ្ញុំវិញ! ដឹងតែចំណេញច្រើនតែម្តង ហើយមានលុយ ល្បីល្បាញ មានមុខមាត់ទៀត!

កញ្ញាបេះដូង តែដោយគ្មានសេរីភាព ភាពសប្បាយរីករាយ ស្រស់បំព្រង នោះឡើយ ជាពិសេស គ្មាន មនោសញ្ចេតនា និង មិត្តភ័ក្តិ ឬ គ្រួសារទៀត។

មនុស្ស ហឺយ! ខ្ញុំឈីក្បាល និង​ ហត់នឹងស្តាប់អ្នកទាំងពីទៀតណាស់! បេះដូងក៏មានន័យ ខួរក្បាលក៏មានហេតុផល។ មិនដឹងជាជឿអ្នកណាឲ្យប្រាកដទេ។ បើសិនអ្នកជាខ្ញុំ អ្នកនិងរើសយកមួយណា? មនោសញ្ចេតនា សេចក្តីស្រលាញ់ មិត្តភាព សេរីភាព ឬក៏ ទឹកលុយ បុណ្យសក្តិ មុខតំណែងខ្ពស់ និង ភាពល្បីល្បាញ? បើសិនជាអ្នករើសមួយ តើជីវិតអ្នកនិងទៅជាយ៉ាង

ណា? មានសេចក្តីសុខ ឬ ពោពេញទៅដោយភាពស្តាយក្រោយ? ពេលនេះ ឱកាសនៅនឹងមុខអ្នកហើយ

តើអ្នកនឹងចាប់យកវាឬក៏ ព្រលែងវាចោលដោយសាភាពភ័យខ្លាច និឹងរស់នៅក្នុងទីងងឹត និងតាម យដ្ឋាកម្ម? បើខ្ញុំវិញ ខ្ញុំនិង ជ្រើសរើសយក បេះដូង តែ ខ្ញុំក៏មិនភ្លេចយកខួរក្បាលដាក់ចូលក្នុងហោប៉ៅ

ដែរ ក្រែងលដើរវង្វេងផ្លូវ​។ 🙂

Leave a Reply

Your email address will not be published. Required fields are marked *