ត្រីខៀវ និង ក្រហម (The Blue and Red Fish| Khmer Poem Writing)

ត្រីខៀវ និង ក្រហម

(បទបន្ទោលកាក)​

 

នេះនឹងស្រដី          ថ្លាថ្លែងពីត្រីពីរហ្វូង

ឈ្លោះគ្នារំពង         ពីព្រោះតែហ្វូងទីទៃ។

ម្ខាងជាត្រីខៀវ      ស្រែកឡើងកញ្ជ្រៀវហាស្តី

ថាយើលោកត្រី      មានពណ៌ដូចស្អីក្រហម។

ត្រីម្ខាងថាយើ       ខ្លួនយើងទេតើម្តេចខ្វល់

ម្តេចនៅអំពល់      រសាប់រសល់ធ្វើអ្វី។

ត្រីខៀវក្រេវក្រោឌ   ចាប់ផ្តើមតម្លើងសម្តី

ស្រែកថាអើវៃ           ខ្លួនឯងចេះស្អីតូចទាប។

មើលយើងនេះណែ   ចេះអបចេះអែក្សត្រី

ដោយចិត្តភក្តី           ដោយសារសម្តីទើបមាន។

មិនដូចឯងទេ            ចេះតែសរសេរនិងរៀន

ចេះតែបង្រៀន           កុំមកបៀតបៀននិងយើង។

នេះហើយរឿងក្តី        សូមលោកប្រុសស្រីជួយគិត

ជួយកែរពិនិត្យ            បញ្ចេញគំនិតផ្ទាល់ខ្លួន។

 

Leave a Reply

Your email address will not be published. Required fields are marked *